លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ខណ្ឌចំការមន

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ខណ្ឌចំការមន ដោយមានសមាសភាពអញ្ជើញចូលរួមពីបណ្តាញអនុសាខាសមាគមនារី សង្កាត់ទាំង៥ ផ្សារចំនួន២ និងអ្នកពាក់ព័ន្ធ នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា